Issue 69
DITP និង Reed Tradex បានរៀបចំកម្មវិធីពិពណ៌ពាណិជ្ជកម្ម TILOG-LOGISTIX 2017 ចាប់ពីថ្ងៃទី 16 រហូតដល់ថ្ងៃទី 18 ខែសីហា នៅ BITEC បាងណា ទីក្រុងបាងកក ដែលមានបំណងប្រមូលផ្តុំអ្នកផ្តល់សេវាកម្មផ្នែកភ័ស្តុភារទាំងឡាយដែលមកពីប្រទេសទាំងឡាយនៅជុំវិញពិភពលោក ព្រមទាំងបង្ហាញសមត្ថភាពរបស់ក្រុមហ៊ុនភ័ស្តុភារនៃប្រទេសថៃផងដែរ។
ម៉ាកសញ្ញាឈានមុខគេប្រហែល 415 ម៉ាកសញ្ញានៅក្នុងឧស្សាហកម្មភ័ស្តុភារមកពី 25 ប្រទេស បានតាំងបង្ហាញសេវាកម្ម និងដំណោះស្រាយផ្នែកភ័ស្តុភាររបស់ពួកគេ។ ការតាំងបង្ហាញនេះបានស្វាគមន៍សហគ្រិន អ្នកដែលមានវិជ្ជាជីវៈផ្នែកភ័ស្តុភារ អ្នកនាំចេញ និងអ្នកនាំចូលចំនួន 7,525 នាក់ដែលមកពីផ្នែកជាច្រើននៅទូទាំងប្រទេសអាស៊ាន + 6 និងលើសពីនេះទៀត បានចូលរួមនៅក្នុងកិច្ចពិភាក្សាអំពីអាជីវកម្ម ការធ្វើជាសាក្សីចំពោះនិន្នានការចុងក្រោយបង្អស់របស់ឧស្សាហកម្មនេះ និងបង្កើតសហគមភ័ស្តុភារដែលកាន់រឹងមាំមួយ។
គេបានធ្វើការប៉ាន់ស្មានថា ទឹកប្រាក់ជាង US$9 លាន (300 លានបាត) នៃការធ្វើជំនួញ បានទទួលពីការចរចាអាជីវកម្មនៅក្នុងពិធីពិពណ៌នេះ។
Issue 69
ការិយាល័យពាណិជ្ជកម្មថៃនៅ Miami បានរាយការណ៍កាលពីថ្ងៃទី 25 ខែសីហា ថា អ្នកប្រើប្រាស់ដែលជាជនជាតិអាមេរិក និងជាពិសេសក្មេងជំនាន់ក្រោយ មានបំណងទិញផលិតផលដែលផលិតពីធាតុផ្សំធម្មជាតិ។
អគ្គនាយក DITP អ្នកស្រី Malee Choklumlerd បានមានប្រសាសន៍ថា "អាហារ និងផលិតផលគ្រឿងសម្អាងដែលគ្មានជាតិពុល និងប្រឆាំងអុកស៊ីតកម្ម ទទួលបានប្រជាប្រិយភាពនៅក្នុងចំណោមអ្នកប្រើប្រាស់នៅក្នុងទីក្រុង ពីព្រោះពួកគេប្រឈមមុខនឹងសារធាតុគីមី និងការបំពុលនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ និងដែលប៉ះពាល់ដល់សុខភាពរបស់ពួកគេ"។ "បច្ចុប្បន្ន អ្នកប្រើប្រាស់ចូលចិត្តទិញផលិតផលដែលមានធាតុផ្សំពីធ្យូង ពីព្រោះការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តបង្ហាញថា ធ្យូងជួយបន្សាបជាតិពុលនៅក្នុងខ្លួនប្រាណ។ រមៀតក៏កំពុងទទួលបានប្រជាប្រិយភាពផងដែរ"។
យោងតាមក្រសួងពាណិជ្ជកម្ម (MoC) ការនាំចេញគ្រឿងសម្អាងរបស់ប្រទេសថៃទៅកាន់សហរដ្ឋអាមេរិកក្នុងអំឡុងពេលប្រាំពីរខែដំបូងនៃឆ្នាំនេះមានចំនួនរហូតដល់ US$21.9 លាន ដោយមានកំណើនចំនួន 8.84% ប្រសិនបើប្រៀបធៀបជាមួយឆ្នាំមុន។
Issue 69
DITP ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មវៃឆ្លាតរបស់ប្រទេសថៃ (TSTC) និង JD.com ដែលជាវែបសាយត៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចធំជាងគេលំដាប់ទីពីរនៃប្រទេសចិន បានរួមគ្នារៀបចំសិក្ខាសាលាស្តីពីការបញ្ជូនយ៉ាងឆាប់រហ័សទៅកាន់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៃប្រទេសចិនតាមរយៈ JD.com នៅថ្ងៃទី 10 ខែសីហា នៅការិយាល័យក្រសួងពាណិជ្ជកម្មនៅ នុនថៈបុរី។
នៅក្នុងសិក្ខាសាលានោះ សហគ្រាសធុនតូច និងមធ្យមទទួលបានចំណេះដឹងអំពីការធ្វើជំនួញតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសចិន ដើម្បីជួយដល់ពួកគេក្នុងជួបជាមួយអ្នកប្រើប្រាស់គោលដៅរបស់ពួកគេឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ ព្រឹត្តិការណ៍នេះក៏រួមបញ្ចូលការបើកសម្ភោធ Thailand Pavilion ដែលជាផ្នែកពិសេសមួយនៅលើវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត B2C របស់ JD.com ដែលបានបញ្ជាក់អំពីភាពពេញនិយមនៅក្នុងប្រទេសចិន និងត្រូវបានបង្កើតឡើងដោយ DITP ដើម្បីជួយដល់អ្នកនាំចេញនៃប្រទេសថៃឲ្យជួបជាមួយអ្នកប្រើប្រាស់ដែលជាជនជាតិចិនដោយផ្ទាល់។ ផលិតផលដែលត្រូវបានរួមបញ្ចូលនៅក្នុង Thailand Pavilion រួមមានចំណីអាហារ សុខភាព និងសម្រស់ និងរចនាបថក្នុងការរស់នៅ។
Issue 69
ក្រសួងពាណិជ្ជកម្ម (MoC) បានប្រគល់ពានរង្វាន់ការនាំចេញរបស់នាយករដ្ឋមន្រ្តីប្រចាំឆ្នាំ 2017 ឬពានរង្វាន់ PM ទៅកាន់ក្រុមហ៊ុននាំចេញថៃដែលពូកែជាងគេចំនួន 33 ក្រុមហ៊ុន នៅថ្ងៃទី 30 ខែសីហា នៅវិមានរដ្ឋាភិបាលនៃប្រទេសថៃ។
លោកនាយករដ្ឋមន្រ្តី Prayuth Chan-ocha បានធ្វើជាអធិបតីនៃកម្មវិធីនេះ និងបានប្រគល់ពានរង្វាន់ PM ទៅឲ្យក្រុមហ៊ុននាំចេញដែលទទួលបានលទ្ធផលល្អជាងគេបង្អស់ដែលត្រូវបានជ្រើសរើសដោយ DITP។
មានពានរង្វាន់ចំនួនប្រាំពីរប្រភេទនៅក្នុងឆ្នាំនេះ៖ អ្នកនាំចេញល្អជាងគេបំផុត, នវានុវត្តន៍ពណ៌បៃតងល្អជាងគេបំផុត, ម៉ាកសញ្ញាថៃល្អជាងគេបំផុត, ការរចនាល្អជាងគេបំផុត, សហគ្រាសផ្តល់សេវាល្អជាងគេបំផុត, OTOP ល្អជាងគេបំផុត និង Halal ល្អជាងគេបំផុត។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.pm-award.com
Issue 69
ម៉ាកសញ្ញាដែលបង្ហាញពីរចនាបថក្នុងការរស់នៅរបស់ប្រជាជនថៃដែលឈានមុខគេចំនួនដប់ដែលបានទទួលពានរង្វាន់ ម៉ាកសញ្ញាដែលទទួលបានទំនុកចិត្តនៃប្រទេសថៃ (T Mark) បានចូលរួមនៅក្នុងសិក្ខាសាលាមួយដែលមានឈ្មោះថា ផ្លូវទៅកាន់សៀងហៃ ដែលបានរៀបចំឡើងដោយ DITP នៅទីក្រុងបាងកក ចាប់ពីថ្ងៃទី២៣ ខែសីហា រហូតដល់ថ្ងៃទី១៣ ខែកញ្ញា។
Kathathong Thongyai ដែលជាជំនួយការអគ្គនាយក DITP បានមានប្រសាសន៍ថា "ម៉ាកសញ្ញាទាំងនេះមានផែនការពង្រីកអាជីវកម្មរបស់ពួកគេទៅក្នុងប្រទេសចិន។ តាមរយៈការចូលរួមក្នុងសិក្ខាសាលា ពួកគេនឹងទទួលបានការយល់ដឹងស៊ីជម្រៅ និងដំបូន្មាននានាដែលនឹងជួយដល់ពួកគេក្នុងការទំនាក់ទំនងជាមួយអតិថិជនគោលដៅរបស់ពួកគេឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត"។ យើងសង្ឃឹមថាពួកគេនឹងចូលក្នុងទីផ្សារប្រទេសចិននៅក្នុងឆ្នាំ 2018"។
ម៉ាកសញ្ញាទាំងដប់នោះរួមមាន៖ DEESAWAT, PASAYA, 5ive SIS, Mobella, KENKOON (គ្រឿងសង្ហារិម និងការតុបតែងផ្ទះ), I-SPA (ការរចនាបន្ទប់ទឹក); PANPURI, Satira Spa (ផលិតផលស្ប៉ា); ASAVA (សម្លៀកបំពាក់របស់អ្នកច្នៃម៉ូត); និង LUCARIS (ផលិតផលកញ្ចក់)។
ម៉ាកសញ្ញា T Mark ធានាចំពោះការប្តេជ្ញាចិត្តផ្នែកបរិស្ថាន និងសង្គមរបស់ក្រុមហ៊ុន ទម្លាប់អនុវត្តការងារដែលមានភាពយុត្តិធម៌ និងធានាផលិតផលរបស់ក្រុមហ៊ុននោះមានគុណភាពខ្ពស់ជាងគេបំផុត។
Issue 69
ក្រសួងពាណិជ្ជកម្ម (MoC) រំពឹងទុកថា ការនាំចេញរបស់ប្រទេសថៃនឹងមានការកើនឡើងត្រឹម 5 ទៅ 6% នៅក្នុងឆ្នាំ 2017 ដែលកើនឡើងពីការព្យាករណ៍លើកដំបូងរបស់ខ្លួនត្រឹមចំនួន 5%។ ការនាំចេញរបស់ប្រទេសនេះនៅក្នុងរយៈពេលប្រាំពីរខែដំបូងមានទឹកប្រាក់សរុបចំនួន US$130 ពាន់លាន ដែលមានកំណើន 8.2% ប្រសិនបើប្រៀបធៀបនឹងឆ្នាំមុន ដែលជាកំណើនខ្ពស់បំផុតក្នុងរយៈពេលប្រាំមួយឆ្នាំនេះ។
Pimchanok Vonkorpon អគ្គនាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍នៅក្នុងសន្និសិទ្ធកាសែតកាលពីថ្ងៃទី 23 ខែសីហា ថា "នៅក្នុងរយៈពេលប្រាំខែចុងក្រោយនៃឆ្នាំនេះ មានកត្តាវិជ្ជមានជាច្រើនដែលគាំទ្រដល់ការនាំចេញរបស់ប្រទេស ដែលរួមបញ្ចូលទាំងការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជកម្មសំខាន់ៗ ការកើនឡើងនៃតម្រូវការជាសកល និងការកើនឡើងនៃតម្លៃរបស់ផលិតកសិកម្ម និងឧស្សាហកម្ម"។
"យើងនឹងពិនិត្យតាមដានកត្តានានា ដែលរួមបញ្ចូលទាំងចលនារបស់លុយបាត គោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសចម្បងៗ និងអត្រាការប្រាក់ដើម្បីកែសម្រួលគោលនយោបាយលើកកម្ពស់ការនាំចេញរបស់យើងផងដែរ ប្រសិនបើចាំបាច់"។