Issue 69
ប្រធានអ្នកផលិតសម្ភារដាក់លើតុអាហារ melamine ដែលឈានមុខគេនៅលើពិភពលោកបានពន្យល់អំពីភាពជោគជ័យរបស់ក្រុមហ៊ុន និងផែនការនាពេលអនាគត។
ក្នុងនាមជារោងចក្រធំជាងគេបំផុតនៅលើពិភពលោកដែលផលិតសម្ភារដាក់លើតុអាហារ melamine 100%, Srithai Superware កំពុងបន្តការអភិវឌ្ឍ និងផ្តល់ជូននូវរចនាបថថ្មីៗនៃផលិតផលនានាដើម្បីបំពេញតាមនិន្នាការចុងក្រោយបង្អស់របស់ពិភពលោក និងតម្រូវការរបស់អ្នកប្រើប្រាស់នៅគ្រប់ជ្រុងទាំងអស់នៅលើពិភពលោក។
យោងតាម DITP ការនាំចេញសម្ភារដាក់លើតុអាហារ និងសម្ភារផ្ទះបាយរបស់ប្រទេសថៃមានចំនួនរហូតដល់ US$779.69 លាន នៅក្នុងឆ្នាំ 2016 ដែលក្នុងនោះទឹកប្រាក់ប្រហែល US$143.20 លាន គឺបានមកពីផលិតផលធ្វើពីជ័រ។ នៅក្នុងពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំនេះ ការនាំចេញសម្ភារដាក់លើតុអាហារ និងសម្ភារផ្ទះបាយដែលធ្វើពីជ័របានឈានដល់ US$65.47 លាន ដែលការនាំចេញសម្ភារដាក់លើតុអាហារ និងសម្ភារផ្ទះបាយជាទូទៅមានចំនួនសរុប US$357.96 លាន។
Sanan Angubolkul ដែលជាប្រធាន និងប្រធានគ្រប់គ្រងក្រុមហ៊ុន មានប្រសាសន៍ថា "ការបង្កើតផលិតផលដែលតម្រង់ទិសដល់អតិថិជន គឺជាអ្វីដែលធ្វើនៅ Srithai Superware។" "អ្នកចែកចាយក្នុងស្រុករបស់យើងនៅក្នុងទីផ្សារជាក់លាក់នានា ផ្តល់ធាតុចូលអំពីតម្រូវការរបស់អតិថិជន ហើយក្រុមស្រាវជ្រាវ និងអភិវឌ្ឍរបស់យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកចែកចាយទាំងនោះ និងអ្នកផ្គត់ផ្គង់សម្ភាររបស់យើងដើម្បីធ្វើឲ្យតម្រូវការទាំងនោះក្លាយជាការពិត។ ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែធានាថា ផលិតផលថ្មីៗរបស់យើងនឹងមានភាពប្រកួតប្រជែង និងអាចលក់បាននៅលើទីផ្សារមុនពេលចាប់ផ្តើមដំណើរការផលិត។"
ដោយមានបទពិសោធន៍ជាង 50 ឆ្នាំនៅក្នុងឧស្សាហកម្មនេះ ក្រុមហ៊ុនផលិតសម្ភារដាក់លើតុអាហារ melamine ក្រោមម៉ាកសញ្ញារបស់ខ្លួនផ្ទាល់– Superware – ព្រមទាំងធ្វើប្រតិបត្តិការក្នុងនាមជារោងចក្រផលិតបរិក្ខារដើម (OEM) សម្រាប់ម៉ាកសញ្ញាជាច្រើនដែលមានភាពល្បីល្បាញនៅក្នុងប្រទេសភាគខាងលិច។
Angubolkul ពន្យល់ថា "នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងផុតទៅ ប្រជាជនកាន់តែមានចំណាប់អារម្មណ៍ចំពោះការទិញផលិតផលធម្មជាតិ ឬផលិតផលដែលមើលទៅមានលក្ខណៈធម្មជាតិ និងមានផ្ទៃផលិតពីធម្មជាតិ។ ដូច្នេះយើងបានបង្កើតខូឡិចសិនសិលារបស់យើង ដែលជាសម្ភារដាក់លើតុអាហារ melamine ដែលមានផ្ទៃសម្ភារផលិតពីថ្មធម្មជាតិ។" "វាគឺជានវានុវត្តន៍នៃរបកគំហើញដ៏សំខាន់មួយសម្រាប់ឧស្សាហកម្ម melamine ហើយរហូតមកដល់សព្វថ្ងៃនេះ ពុំមានក្រុមហ៊ុនណាមួយអាចចម្លងអ្វីដែលយើងធ្វើបានឡើយ។"
នៅក្នុងឆ្នាំ 2012 ក្រុមហ៊ុនបានសម្ភោធម៉ាកសញ្ញានៃរចនាបថរស់នៅ The Potters ដើម្បីទាក់ទាញអ្នកប្រើប្រាស់វ័យក្មេង ដោយមានសម្ភារដាក់លើតុអាហារ melamine សម្ភារផ្ទះបាយ និងកាបូបយួរដៃធ្វើពីសាច់ក្រណាត់បោះពុម្ព។
Angubolkul បានបន្ថែមថា "យើងបានបង្កើតគំនិតនៃការរចនាដ៏សំខាន់មួយសម្រាប់ The Potters។ រាល់ផលិតផលទាំងអស់ត្រូវបានបង្ហាញតាមរយៈសាច់រឿងនៃតួអង្គនានាដែលស្ថិតនៅក្រោមគំនិតនៃការរចនាមួយ ដែលទទួលការជះឥទ្ធិពលពីម៉ូដសាមញ្ញរបស់អឺរ៉ុបនៅក្នុងសតវត្សរ៍ទី 17។" "វាក៏ជានវានុវត្តន៍មួយសម្រាប់យើងផងដែរ ពីព្រោះទាំងនេះមិនមែនជាផលិតផល melamine ធម្មតានោះទេ ប៉ុន្តែវាគឺជាសម្ភារនៃរចនាបថក្នុងការរស់នៅដែលមានសាច់រឿងពិសេសតែមួយគត់របស់ម៉ាកសញ្ញាមួយ។ គំនិតរចនានេះបានជួយដល់យើងនៅក្នុងការបង្កើតមូលដ្ឋានអ្នកប្រើប្រាស់ថ្មីមួយ។"
បច្ចុប្បន្ន Srithai Superware នាំចេញផលិតផលរបស់ខ្លួនទៅកាន់ជាង 100 ប្រទេសនៅជុំវិញពិភពលោក។ ក្រៅពីប្រទេសថៃ ក្រុមហ៊ុនក៏មានរោងចក្ររបស់ខ្លួននៅក្នុងប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី និងវៀតណាមផងដែរ ដែលផលិតផលិតផលជាចម្បងសម្រាប់ទីផ្សារក្នុងស្រុក។ រោងចក្របន្ថែមទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា បង់ក្លាដេស និងស្រីលង្កាកំពុងត្រូវបានបង្កើតឡើង។ Angubolkul មានប្រសាសន៍ថា "ក្រុមហ៊ុនកំពុងបន្តស្វែងរកឱកាសអាជីវកម្មថ្មីៗឥតឈប់ឈរនៅក្នុងទីផ្សារដែលមានស្រាប់របស់យើង និងទីផ្សារថ្មីៗដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច។"
DITP បានផ្តល់ពានរង្វាន់របស់នាយករដ្ឋមន្រ្តីសម្រាប់អ្នកនាំចេញល្អបំផុតជូនក្រុមហ៊ុន Srithai Superware នៅក្នុងឆ្នាំ 2016 ដោយទទួលស្គាល់អំពីភាពជោគជ័យដែលលេចធ្លោជាងគេរបស់ក្រុមហ៊ុននេះនៅលើទីផ្សារនានានៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះក៏ទទួលបានការទទួលស្គាល់ជាផ្លូវការថាជាម៉ាកសញ្ញាដែលមានទំនុកចិត្តរបស់ប្រទេសថៃ (T Mark) ផងដែរ ដែលនេះគឺជាសញ្ញាសម្គាល់នៃភាពល្អឥតខ្ចោះ និងគុណភាពដែលគួរជាទីទុកចិត្តនៅក្នុងការផលិត ពលកម្មដែលមានភាពយុត្តិធម៌ និងទំនួលខុសត្រូវផ្នែកបរិស្ថាន និងសង្គម។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.srithaisuperware.com និង www.thepotterssince2012.com
ពាក្យសម្តីដោយ Somhatai Mosika
Issue 68
Selic គឺជារោងចក្រថៃមួយដែលមានឯកទេសផ្នែកស្អិតជាប់ បានបង្ហាញអំពីរបៀបដែលនវានុវត្តន៍នៃការរួមបញ្ចូលគ្នាបានជួយដល់រោងចក្រក្នុងការពង្រីកខ្លួនទៅក្រៅទីផ្សារក្នុងស្រុក។
ភាពស្អិតជាប់ គឺជាផ្នែកដ៏សំខាន់មួយនៃសម្ភារប្រើប្រាស់ប្រចាំថ្ងៃ។ ចាប់តាំងពីការវេចខ្ចប់ម្ហូបអាហារ និងភេសជ្ជៈ ស្បែកជើង បរិក្ខារកីឡា គ្រឿងសង្ហារិម រហូតដល់សៀវភៅ ភាពស្អិតជាប់ត្រូវបានប្រើប្រាស់នៅក្នុងឧស្សាហកម្មខុសៗគ្នាជាច្រើន។ ដោយសារតែតម្រូវការនៃភាពស្អិតជាប់មានការកើនឡើង ឧស្សាហកម្មនៃភាពស្អិតជាប់នៅជុំវិញពិភពលោកកំពុងតែមានការរំពឹងទុកថានឹងមានការកើតឡើងរហូតដល់ 59.7 ពាន់លានដុល្លារនៅក្នុងឆ្នាំ 2020 ដែលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានកំណើនខ្ពស់ជាងគេបង្អស់។
ក្រុមហ៊ុនថៃ Selic ត្រូវបានបង្កើតឡើងកាលពីសាមសិបប្រាំពីរឆ្នាំមុន គឺជាអ្នកនាំចេញ និងផលិតករដ៏ធំមួយផ្នែកភាពជាប់ស្អិតនៅក្នុងឧស្សាហកម្មនានាដែលបានផ្តល់ភាពជាប់ស្អិតដល់វិស័យអាជីវកម្មដ៏ធំទូលាយ។
Ek Suwatthanaphim ដែលជាប្រធានអគ្គនាយករបស់សាជីវកម្ម Selic មានប្រសាសន៍ថា "វត្ថុសំខាន់បំផុតដែល Selic ស្នើលក់ គឺនវានុវត្តន៍"។ "យើងផ្តោតលើបច្ចេកវិទ្យា ដំណោះស្រាយ គុណភាព និងសេវា ដែលធ្វើឲ្យយើងមានសមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ។ ផលិតផលរបស់យើងត្រូវបានផលិតឡើងតាមសេចក្តីណែនាំជាក់លាក់សម្រាប់អតិថិជនម្នាក់ៗ ហើយគុណភាពគឺស្មើៗគ្នា។ សេវាក៏មានសារៈសំខាន់ផងដែរ ពីព្រោះយើងផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រផ្នែកបច្ចេកទេសនៃភាពស្អិតជាប់"។
Selic ផលិតផលិតផលបិតស្អិតជាប់ខុសៗគ្នាជាច្រើនប្រភេទដែលចាប់ផ្តើមពីស៊ីម៉ងត៍តភ្ជាប់ កាវបិតលាយទឹក រហូតដល់កាវរលាយនៅពេលត្រូវក្តៅ ដែលផលិតផលនីមួយៗស័ក្តិសមសម្រាប់សម្ភារ និងឧស្សាហកម្មខុសៗគ្នា។
Suwatthanaphim មានប្រសាសន៍ថា "បច្ចុប្បន្ន យើងកំពុងធ្វើការលើការទិញវត្ថុធាតុដើមក្នុងស្រុក ដែលអនុញ្ញាតឲ្យក្រុមហ៊ុនអាចគ្រប់គ្រងខ្សែសង្វាក់នៃការផ្គត់ផ្គង់របស់យើងបានយ៉ាងមានប្រសិទ្ធផល"។ "នវានុវត្តន៍មួយដែលអ្នកស្រាវជ្រាវរបស់យើងកំពុងធ្វើការលើវា ជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាមុងឃុតថុនបុរី គឺរបៀបប្រើប្រាស់ដំឡូងមី និងអំពៅក្នុងការផលិតអាស៊ីតដែលអាចរលាយដោយឯកឯងបានដែលធ្វើឲ្យកាវរលាយនៅពេលត្រូវកម្តៅ ដែលគេរំពឹងថានឹងបញ្ចប់រួចរាល់នៅក្នុងឆ្នាំ 2019"។
Suwatthanaphim បន្ថែមថា នៅក្នុងរយៈពេល 10 ឆ្នាំមុន Selic បានចំណាយពេលវេលា និងកម្លាំងទៅលើធនធានច្រើនជាង R&D ដើម្បីបង្កើនការនាំចេញ។ មន្ទីរពិសោធន៍ R&D នានា របស់ Selic ត្រូវបានបំបែកចេញពីចេញជាមន្ទីរពិសោធន៍ R&D មួយ មន្ទីរពិសោធន៍សម្រាប់ការវិភាគមួយ និងមន្ទីរពិសោធន៍សម្រាប់ការអនុវត្តមួយ ដែលផលិតផលនានាត្រូវបានធ្វើតេស្តមុនពេលដឹកជញ្ជូនតាមកប៉ាល់ទៅកាន់អតិថិជន។ ក្រុមហ៊ុនក៏ប្រើប្រាស់វត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនកំពុងបង្កើតសមាសធាតុសរីរាង្គដែលការបំលែងទៅជាឧស្ម័នទាប ដើម្បីកាត់បន្ថយផលិតផលរបស់វាចំពោះបរិស្ថាន។
នៅក្នុងឆ្នាំ 2016 ការលក់នៅក្រៅប្រទេសបានកើនឡើងត្រឹម 90% ដោយភាគច្រើនបណ្តាលមកពីការបញ្ជាទិញពីអាស៊ី និងអាហ្រ្វិក។ បច្ចុប្បន្ន ផលិតផលរបស់ Selic ត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន 27 ប្រទេសនៅទូទាំងពិភពលោក ដែលប្រទេសអូស្រ្តាលី និងប្រទេសវៀតណាមក៏ជាទីផ្សារដែលកំពុងមានការកើនឡើងផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ Suwatthanaphim មានអារម្មណ៍ថា ទំនុកចិត្តរបស់អតិថិជន ច្រើនជាងបច្ចេកវិទ្យា ដែលជម្រុញឲ្យអាជីវកម្មមានភាពរីកចម្រើន។ គាត់មានប្រសាសន៍ថា "ខ្ញុំនៅតែជឿជាក់ថា អន្តរកម្មល្អបំផុតដែលអ្នកអាចមានជាមួយអតិថិជន គឺការទំនាក់ទំនងដោយផ្ទាល់"។ "អតិថិជន ត្រូវការភាពអាចជឿជាក់លើយើង និងដឹងថា យើងអាចស្វែងរកដំណោះស្រាយនានាសម្រាប់ផលិតផលរបស់ពួកគេ"។
Selic ក៏បានទទួលពានរង្វាន់ជាម៉ាកសញ្ញាដែលទទួលបានទំនុកចិត្តរបស់ប្រទេសថៃ (Thailand Trust Mark) ឬមានសញ្ញាសម្គាល់ T Mark ដោយ DITP នៅក្នុងឆ្នាំ 2016 ផងដែរ។ ការទទួលបានពានរង្វាន់នេះធានាអំពីការប្តេជ្ញាចិត្តផ្នែកបរិស្ថាន និងផ្នែកសង្គមរបស់ក្រុមហ៊ុន ទម្លាប់អនុវត្តលើពលករដោយស្មើភាពគ្នា និងធានាថាផលិតផលរបស់ខ្លួនមានគុណភាពខ្ពស់បំផុត។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.seliccorp.com ។
ពាក្យសម្តីដោយ Pimsirinuch Borsub
Issue 66
រសជាតិថៃពិតប្រាកដ និងការរៀបចំតាមស្តង់ដារអន្តរជាតិ គឺជារូបមន្តធ្វើម្ហូបសម្រាប់ភាពជោគជ័យជាបន្តបន្ទាប់របស់ខ្សែសង្វាក់នៃភោជនីយដ្ឋាន Blue Elephant។
Nooror Somany Steppe ដែលជាដៃគូស្ថាបនា និងជានាយករបស់ Blue Elephant ដែលជាភោជនីយ-ដ្ឋានអាហារថៃដ៏ប្រណិត ជឿជាក់ថាអ្នកបើកដំណើរការភោជនីយដ្ឋានអាហារថៃមានគុណសម្បត្តិមួយលើសវិធីធ្វើម្ហូបផ្សេងទៀតនៅក្នុងទីផ្សារជាសកល។
នាងបាននិយាយថា "រសជាតិខុសៗគ្នាជាច្រើននៅក្នុងអាហារតែមួយចានដែលជាភាពលេចធ្លោរបស់អាហារថៃ"។ "សហគ្រិនអាហារថៃអាចធ្វើការផ្សព្វផ្សាយអំពីចំណុចនេះសម្រាប់ផលិតផល និងសេវានានាសម្រាប់ការចែកចាយនៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារនៅលើសកលលោក។"
បច្ចុប្បន្ន Blue Elephant មានសាខាចំនួនប្រាំបីនៅជុំវិញពិភពលោក នៅប្រ៊ុសសែល – ដែលជាភោជនីយដ្ឋានទីមួយ – នៅបារីស ចាកាតា ឌូបៃ ខូភែនហាហ្គែន ម៉ាល់តា ព្រមទាំងនៅបាងកក និងភូកេតនៅក្នុងប្រទេសថៃ។
"ចំណុចសំខាន់ គឺនាំយកគ្រឿងផ្សំដែលស្រស់ និងមានគុណភាពល្អមកចម្អិតម្ហូបថៃពិតដោយរួមបញ្ចូលជាមួយការគ្រប់គ្រងផលិតផលតាមស្តង់ដារអន្តរជាតិ ដូចជាស្តង់ដារ BRC ជាដើម"។ "ចំណុចនេះធ្វើឲ្យអតិថិជនមានទំនុកចិត្តមកលើសាខា Blue Elephant របស់យើង។"
Blue Elephant បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតកេរ្តិ៍ដ៏ល្អប្រសើរសម្រាប់ម្ហូបអាហារថៃនៅជុំវិញពិភពលោក ជាពិសេសដោយសារតែការចូលរួមរបស់ខ្លួនជាមួយ DITP នៅក្នុងសកម្មភាពជាច្រើន ដូចជាការផ្សព្វផ្សាយអំពីទីផ្សារម្ហូបអាហារថៃនៅអាហ្រ្វិក និងត្រូវបានជ្រើសរើសសម្រាប់សប្តាហ៍នៃការច្នៃម៉ូដនៅមីលែន (Milan Design Week) ឆ្នាំ 2017 ដែលជាផ្នែកមួយនៃគម្រោងវិរបុរសនៃម៉ាកសញ្ញាថៃ (Thai Brand Heroes Project) - ជាតិដែលបង្កើតឡើងដោយបេះដូងនៃប្រទេសថៃ (Thailand Heart-made Nation) ដែលតំណាងឲ្យគំរូអាជីវកម្មថ្មីមួយ ដែលរួមបញ្ចូលនវានុវត្តន៍ និងគំនិតច្នៃប្រឌិតដើម្បីបង្កើតម៉ាកសញ្ញាជាសកលមួយ។
នាងនិយាយថា "នៅប្រទេសអាហ្រ្វិកខាងត្បូង ផលិតផលរបស់យើងអាចស្វែងរកបាននៅ Woolworths ដែលរួមមាន គ្រឿងការីបៃតង គ្រឿងការីក្រហម ខ្ទិះដូង និងឈុតធ្វើម្ហូបថៃ"។
Nooror ជឿជាក់ថា ម្ហូបតាមផ្លូវគឺជានិន្នាការម្ហូបអាហារជាសកលលោកដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងនាមជាវិធីធ្វើម្ហូបនៅអាស៊ី។ នាងនិយាយថា "វាគឺជាម្ហូបឆាប់រហ័ស និងមានប្រជាប្រិយភាព ដែលឆ្លុះបញ្ចាំងអំពីរសជាតិ និងវប្បធម៌របស់ប្រជាជននៅក្នុងប្រទេសនោះ។" "ម្ហូបអាហារអាស៊ីក៏កំពុងតែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងផងដែរ ជាពិសេសម្ហូបថៃ។ វាមានសារសំខាន់ក្នុងការថែរក្សាអត្តសញ្ញាណ និងរសជាតិរបស់ម្ហូបថៃពិតឲ្យដល់កម្រិតខ្ពស់បំផុត។"
ភោជនីយដ្ឋានកំពុងមានការកើនឡើងក្នុងការលក់ម្ហូបអាហារដែលផ្សំចូលគ្នាច្រើនមុខ ដែលដៃគូប្រកួតប្រជែងដ៏ចម្បងរបស់វិធីធ្វើម្ហូបថៃ គឺវៀតណាម និងជប៉ុន។ និន្នាមួយផ្សេងទៀត ជាពិសេសនៅអឺរ៉ុប គឺម្ហូបអាហារដែលល្អចំពោះសុខភាព ដែលមានទាំងរសជាតិឆ្ងាញ់ និងតម្លៃថោក។
Nooror និយាយថា "ភោជនីយដ្ឋានចាំបាច់ត្រូវស្វែងរកវិធីណាមួយដើម្បីផ្សព្វផ្សាយអំពីម្ហូបដែលតម្រង់ទិសចំពោះសុខភាពរួមជាមួយរសជាតិបូរាណក្នុងតម្លៃសមរម្យ។ គោលដៅចម្បង គឺប្រជាជនវ័យក្មេងដែលមានវិជ្ជាជីវៈនៅក្នុងទីក្រុង និងជនបរទេស ដែលភាគច្រើនចូលចិត្តសេវាខ្ចប់ និងសេវាដឹកជញ្ជូន។"
នាពេលថ្មីៗនេះ Blue Elephant បានជាប់ចំណាត់ថ្នាក់ជាភោជនីយដ្ឋានឈានមុខមួយក្នុងចំពោះភោជនីយដ្ឋានឈានមុខចំនួន 150 នៅទីក្រុងបាងកក សម្រាប់រង្វាន់ភោជនីយដ្ឋានល្អៗបំផុតរបស់ Thailand Tatler សម្រាប់ឆ្នាំ 2017។ Nooror មានមោទនភាពយ៉ាងខ្លាំងចំពោះការកោតសរសើរនេះ។
នាងនិយាយថា "រង្វាន់នេះទទួលបានពិន្ទុពីការបោះឆ្នោតដែលធ្វើឡើងដោយអ្នកអាន និងអ្នកកែសម្រួលរបស់ទស្សនាវដ្តី Thailand Tatler ដែលបានបញ្ជូនអ្នកវាយតម្លៃរបស់ពួកគេមកកាន់កន្លែងរបស់យើងខ្ញុំដោយមិនបានជូនដំណឹងដើម្បីជៀសវាងការទទួលបានសេវាពិសេសពីភោជនីយដ្ឋាន។"
ពាក្យសម្តីរបស់ Natthinee Ratanaprasidhi
Issue 67
មាតិកាឌីជីថលគឺបច្ចុប្បន្នជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មដែលមានសក្ដានុពលនៅក្នុងប្រទេសថៃ ជាពិសេសក្នុងវិស័យហ្គេម។
មាតិកាឌីជីថលរបស់ប្រទេសថៃគឺជាសេដ្ឋកិច្ចកំពុងរីកលូតលាស់។ ក្នុងឆ្នាំ 2015 តម្លៃទីផ្សារនៃឧស្សាហកម្មមាតិកាឌីជីថលមាន 353 លានដុល្លារ (12 ពាន់លានបាត) ជាមួយនឹងការនាំចេញឈានដល់ប្រមាណ 44 លានដុល្លារ (1.5 ពាន់លានបាត) ផ្អែកលើ Chatchai Khunpitiluk, ដែលបានថ្លែងទៅកាន់មហោស្រពមាតិកាឌីជីថលអន្តរជាតិក្រុងបាងកក ឆ្នាំ 2017 នៅថ្ងៃទី 8 ខែមីនា។
ជំនួយការអ្នកជំនាញការស្តីទីចំពោះនាយកនៃទីភ្នាក់ងារជំរុញសេដ្ឋកិច្ចឌីជីថល (DEPA), ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល ព្យាករណ៍ថា ទីផ្សារជីវចលនានឹងកើនឡើង 5% ក្នុងឆ្នាំ 2017 ជាមួយនឹងការរីកលូតលាស់ទីផ្សារហ្គេមលើសពី 22%។
ស្ទូឌីយោតថភាពនិម្មិត MAD (MAD Virtual Reality Studio) គឺជាក្រុមហ៊ុនមួយដែលបង្ហាញពីអនាគតភ្លឺស្វាងរបស់ឧស្សាហកម្មនេះ។ បានបង្កើតឡើងក្នុងឆ្នាំ 2015 វាចំណាយពេល 13 ខែផលិតហ្គេមភ័យរន្ធត់ ARAYA, ដែលត្រូវបានចាប់ដំណើរការក្នុងមួយឆ្នាំបន្ទាប់តាមមតិតបជាវិជ្ជមានពីអ្នកលេងនៅទូទាំងពិភពលោក។
កំណត់ក្នុងមន្ទីរពេទ្យដែលបានបោះបង់ចោល ហ្គេមភ័យរន្ធត់ខ្មោចស្រីថៃបានទទួលការកោតសរសើរជាអន្តរជាតិជាមួយនឹងការផ្សាយសាកល្បងរបស់ខ្លួនដែលមានការមើលចំនួន 50 លានដងនៅលើ YouTube។
Alan Archapilasa ដែលស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃ MAD VRS បាននិយាយ "ប្រទេសថៃគឺពូកែខាងផលិតកម្មមាតិកាឌីជីថល"។ "អតិថិជនបរទេសភ្ញាក់ផ្អើល នៅពេលពួកគេបានឃើញហ្គេមរបស់យើងជាលើកទីមួយដែលពួកគេគិតថាជាប្រទេសផ្សេងដូចជាជប៉ុន និងសហរដ្ឋអាមេរិក បានផ្តល់ការងារក្រាហ្វិច និងការងារគំនូរជីវចលចេញទៅប្រទេសថៃ។ ប៉ុន្ដែ ឥឡូវប្រទេសថៃអាចផលិតហ្គេមមួយដែលអាចត្រូវគ្នាជាមួយបច្ចេកវិទ្យាតថភាពនិម្មិត។"
ឥឡូវនេះ ARAYA ត្រូវបានលក់ជាសាកលទៅកាន់សហរដ្ឋអាមេរិក អាល្លឺម៉ង់ ចិន ជប៉ុន និងកូរ៉េខាងត្បូង។
ក្រៅពីប្រជាប្រិយភាពរបស់ខ្លួនជាមួយអ្នកលេងហ្គេមនៅជុំវិញពិភពលោក ARAYA ក៏បានទទួលរង្វាន់ហ្គេមឆ្នើមប្រចាំឆ្នាំពីមហោស្រពមាតិកាឌីជីថលអន្តរជាតិបាងកកឆ្នាំ 2017 ផងដែរ។
ក្រៅពីការអភិវឌ្ឍហ្គេម MAD VRS ផលិតកម្មវិធីហ្គេមចល័តសម្រាប់ការកម្សាន្ដ ដែលមានតារាពេញនិយម និងជនល្បីល្បាញ និងការបង្កើតថ្មីអាជីវកម្ម B2G សម្រាប់ទីភ្នាក់ងាររដ្ឋ។
Archapilasa មានទំនុកចិត្តដ៏អស្ចារ្យថា ក្រុមហ៊ុននេះនឹងធ្វើការលើភាពជោគជ័យរបស់ ARAYA ដើម្បីបង្កើតគម្រោងច្រើនទៀតដែលគាត់ជឿជាក់ថានឹងជោគជ័យលើទីផ្សារពិភពលោក។
គាត់បាននិយាយថា "យើងជឿជាក់ថា ផលិតផលថ្មីរបស់យើងនឹងទទួលបានការផ្តល់មតិតបល្អណាស់ ពីមនុស្សទូទាំងពិភពលោកម្តងទៀត។ នេះគឺព្រោះយើងបានផ្ដល់រួចហើយថាសមត្ថភាពរបស់យើងឥឡូវនេះត្រូវបានគេទទួលយកយ៉ាងទូលំទូលាយ ហើយវាច្បាស់ណាស់ថាលេខពីរទៅគ្មាន"។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល www. madvrstudio.com
រូបថតគួរសមរបស់ MAD Virtual Reality Studio Co., Ltd
ពាក្យពេចន៍របស់ Patcharee Taedangpetch
Issue 65
ការកំណត់ចុះចតលើផ្លូវរត់នៃ Vienna, ម៉ូតសំលៀកបំពាក់ថៃ យីហោ Black Sugar គឺត្រូវបានកំណត់ឱ្យហោះហើរទៅកាន់ទីផ្សារអន្តរជាតិ។
ទោះបីជាមាននិន្នាការផ្លាស់ប្តូរឆាប់រហ័សនៅក្នុងឧស្សាហកម្មម៉ូតសំលៀកបំពាក់សកល វត្ថុមួយចំនួនត្រូវបានសរសេរក្នុងពណ៌ខ្មៅ និងស ដូចជា។
Methawee Angthong មានប្រសាសន៍ថា "ដើម្បីផលិតសម្លៀកបំពាក់ពណ៌ខ្មៅ និងស យើងមិនរំពឹងថាមនុស្សទាំងអស់ចូលចិត្តផលិតផលរបស់យើងនោះទេ"។ "ប៉ុន្ដែយើងជឿជាក់ថា ច្បាស់ជាមានក្រុមមនុស្សដែលស្រលាញ់ម៉ូដដូចយើងដែរ។ សម្លៀកបំពាក់របស់ Black Sugar ពិតជាមិនមានអាយុគោលដៅឡើយ។"
Angthong ត្រូវបានជ្រើសរើសនៅពិព័រណ៍ម៉ូដសំលៀកបំពាក់អន្ដរជាតិទីក្រុងបាងកករបស់ DITP (BIFF) ដើម្បីនាំមកនូវការប្រមូលម្តុំ Black Sugar របស់នាងទៅកាន់ សប្តាហ៍ម៉ូតសំលៀកបំពាក់ MQ Vienna ឆ្នាំ 2016 ដែលជាការបង្ហាញដ៏សំខាន់មួយសម្រាប់កេរ្តិ៍ឈ្មោះដែលកំពុងរីកសុះសាយថា អ្នករចនាថៃកំពុងអភិវឌ្ឍនៅក្នុងពិភពម៉ូតសំលៀកបំពាក់។
ការស្រាវជ្រាវរបស់អ្នករចនាម៉ូតសំលៀកបំពាក់បង្ហាញថា មនុស្សស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅ និងសសម្រាប់ឱកាសជាច្រើន ចាប់ពីធម្មតាទៅពាក់ជាផ្លូវការ ឬសូម្បីតែពិធីជប់លៀង។ នាងជឿថា វាអាចឱ្យនាងបង្កើតយីហោដ៍រឹងមាំដែលផ្អែកទាំងស្រុងលើពីរពណ៌នេះ។
នាងនិយាយថា "ពណ៌ខ្មៅតំណាងឱ្យភាពខ្លាំង ហើយស្ករបង្ហាញពីភាពផ្អែមល្អែមដែលលាក់កំបាំង ដូច្នេះ Black Sugar គឺជាល្បាយនៃស្មារតីរឹងមាំផ្អែមល្ហែម"។
បើទោះបីអ្នកស្រីមិនទាន់អនុវត្តទីផ្សារលើបណ្ដាញណាមួយឡើយ Angthong បញ្ជាក់ថាគុណភាពនៃសម្លៀកបំពាក់របស់នាងទាក់ទាញមូលដ្ឋានអតិថិជនធំទូលាយ។ នាងនិយាយថា "អតិថិជនរបស់យើងនិយាយថា ពួកគេស្រលាញ់លំនាំរបស់យើង និងសេចក្តីលម្អិតហ្មត់ចត់នៅក្នុងការរចនានេះ"។
ភស្តុតាងនៃការទទួលបានភាពជោគជ័យនៃការនាំចេញរបស់ Black Sugar គឺមើលឃើញយ៉ាងច្បាស់ ជាមួយនឹង 40% នៃការលក់ទៅឱ្យទីផ្សារក្នុងស្រុក និង 60% ទៅដល់អតិថិជនបរទេសនៅក្នុងប្រទេសក្រិច ឥណ្ឌា តៃវ៉ាន់ គុយបា កូរ៉េខាងត្បូង និងទីក្រុងឌូបៃ។ Angthong បន្ថែមថា "អ្នកទិញជនជាតិកូរ៉េម្នាក់បានទាក់ទងមកយើងឱ្យបើកហាង Black Sugar នៅទីនោះ"។
ដូចសម្រាប់ឧស្សាហកម្មម៉ូតសំលៀកបំពាក់ថៃដែរ Angthong មើលឃើញអនាគតដ៏ភ្លឺស្វាង និងជឿជាក់ថា យីហោថៃមានសក្តានុពលដ៏អស្ចារ្យក្នុងការឈានដល់ទីផ្សារអន្តរជាតិ។
នាងនិយាយថា "ខ្ញុំគិតថាមានការយល់ដឹង និងការគាំទ្របន្ថែមទៀតពីរដ្ឋាភិបាលសម្រាប់ឧស្សាហកម្មម៉ូតសំលៀកបំពាក់ថៃ"។ "វាល្អណាស់ ពីព្រោះវាពង្រឹងកេរ្តិ៍ឈ្មោះរបស់យើងនៅក្នុងទីផ្សារអន្ដរជាតិ។ យីហោថៃជាច្រើនមានសក្តានុពលក្នុងទីផ្សារអន្តរជាតិ។"
Angthong និយាយថា អ្នករាល់គ្នាមានសមត្ថភាព និងទេពកោសល្យ អ្វីដែលសំខាន់គឺរបៀបស្វែងរកវិធីត្រឹមត្រូវដើម្បីប្រើប្រាស់ពួកវា។ "មនុស្សគួរតែស្វែងរកវិធីដើម្បីជំរុញ និងអនុវត្តសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ រហូតដល់ឱកាសត្រឹមត្រូវមកដល់ បន្ទាប់មកពួកគេនឹងអាចចាប់យកវាដោយទំនុកចិត្ត។"
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ www.facebook.com/blacksugarbrand
ពាក្យពេចន៍ដោយ Natthinee Ratanaprasidhi